តាកែវៈ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូរ៉ឺម៉កកង់បី បុកគ្នាជាមួយម៉ូតូម៉ាក FTR លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
អ្នកបើកបរឈ្មោះ កែវ វុធ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់)។
អ្នករួមដំណើរចំនួន ៥នាក់រួមមាន៖
១/ឈ្មោះ ហេង សុខ ភេទប្រុស អាយុ ៨២ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់)។
២/ឈ្មោះ អ៊ុ ហ៊ីម ភេទស្រី អាយុ ៧២ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់)។
៣/ឈ្មោះ អ៊ុ នីម ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល)។
អ្នកទាំង ៣ រស់នៅភូមិត្បែងទទឹង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
៤/ឈ្មោះ សែម សារិន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល)។
៥/ឈ្មោះ ទេព ផាន ភេទស្រី អាយុ ៦៥ឆ្នាំ មុខរបរកសិករ (រងរបួសស្រាល) ។
អ្នកទាំង ២ រស់នៅភូមិ/ឃុំ ជាមួយនឹងអ្នកបើកបរម៉ូតូរ៉ឺម៉កខាងលើ។
អ្នកបើកម៉ូតូឈ្មោះ ចាន់ ស៊ីថា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ (រងរបួសធ្ងន់)។
ដំណើររឿង៖ មានម៉ូតូរ៉ឺម៉ក ១គ្រឿងម៉ាក សេរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកពីលិចទៅត្បូង មកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូ ១គ្រឿងម៉ាក អែហ្វតេអ័រ (FTR) ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-0247 បើកបរពីទិសខាងជើង បណ្ដាលឲ្យរងរបួសទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់ យកវត្ថុតាងទៅរក្សាទុកនៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនអ្នករបួសទាំងអស់ទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់