ព័ត៌មានជាតិ

កុំប្រាប់ម៉ែឯងអី ប្រយ័ត្នវាប្ដឹងប៉ូលិសឲ្យចាប់អញដាក់គុក! ឪពុកបង្កើត រំលោភកូនស្រីអាយុ ១៣ឆ្នាំ

សៀមរាបៈ នៅវេលាម៉ោង ៦និង៤០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទ (រំលោភសេពសន្ថវៈទៅលើកូនស្រី) ស្ថិតក្នុងខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ ហ៊ា ហុន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរកសិករ ជាឪពុកបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិកើតហេតុខាងលើ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ហ ទ អាយុ ១៣ឆ្នាំ ។

យោងតាមការបំភ្លឺពីរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០យប់ ឪពុកបង្កើតរបស់ខ្លួន បាន ឈ្លោះប្រកែកជាមួយម្ដាយរហូតដល់យប់ រួចម្ដាយបានចាកចេញពីផ្ទះ ដោយនាំបងស្រីទៅជាមួយ បន្ទាប់មកជនរងគ្រោះ នាំប្អូនស្រីភ្លោះដើរទៅតាមម្ដាយ ពីភូមិស្រែរបង ទៅដល់វត្តបឹងមាលា ហើយក៏សម្រាកនៅទីនោះ។

លុះព្រឹកឡើងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ខ្លួនបានទៅលេងកម្មវិធីបុណ្យ ស្រង់ទឹកព្រះនៅវត្ត ខណៈនោះក៏មានបុណ្យសពផង ហើយឪពុកខ្លួន បានមកចូលរួមដែរ គាត់ក៏ឃើញពួកខ្លួនទាំង២នាក់នៅទីនោះ រហូតមកដល់ម៉ោងប្រមាណ ៣និង៤០ទៀបភ្លឺ គាត់ (ឪពុក) បាននាំពួកខ្លួន (កូនៗ) ត្រឡប់មកផ្ទះ រួចធ្វើសកម្មភាពរំលោភសម្រេចតែម្ដង នៅពេលភ្លឺឡើងគាត់ក្រោកមកដាស់ខ្ញុំ (ជនរងគ្រោះ) ហើយនិយាយថា «ពីយប់មិញអញដេកមមើល៍ទេ កុំប្រាប់ម៉ែឯងអី ប្រយ័ត្នវាប្ដឹងប៉ូលិសឲ្យចាប់អញដាក់គុក» ដោយខ្លាចឪពុកពេក ទើបមិនហ៊ាននិយាយប្រាប់នរណាឡើយ។
លុះក្រោយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤ទៀបភ្លឺ ជនស្ស័យបានធ្វើសកម្មភាពរំលោភម្ដងទៀត តែមិនបានសម្រេច ដោយជនរងគ្រោះដឹងខ្លួនមុន ហើយជនសង្ស័យបែរជានិយាយថា មករកពិលទៅវិញ រួចគាត់ដើរទៅដេកវិញ លុះថ្ងៃទី២៤ ខែឆ្នាំដដែល ព្រោះតែខ្លាចពីសកម្មភាពឪពុកខ្លួនដែលប្រព្រឹត្តរឿងដដែលៗ ក៏សម្រេចចិត្តប្រាប់ម្ដាយតែម្ដងទៅហើយម្ដាយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឈានដល់ការឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។

ក្រោយពេលសាកសួរ និងចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានប្រព្រឹត្តដូចពាក្យចោទប្រកាន់របស់ក្មេងស្រីរងគ្រោះមែន កម្លាំងនគរបាលជំនាញស្រុកស្វាយលើ កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់