ព័ត៌មានជាតិ

ភ្លៀងមួយមេបណ្ដាលឲ្យអាកាស្យា២ដើមបាក់ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០និង៣០នាទីយប់មានធ្លាក់ភ្លៀងមួយមេធំហើយ និងមានខ្យល់កន្រ្តាក់យ៉ាងខ្លាំង បណ្តាលឲ្យបាក់ដើមអាកាស្យាចំនួនពីរដើម កាត់ទទឹងផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះ កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលសំរោងធំដឹកនាំដោយលោកនាយប៉ុស្តិ៍សហការ ជាមួយបងប្អូនប្រជាការ និងបងប្អូនប្រជា ពលរដ្ឋបាលកាប់អូសយកដើមឈើពីរដើមនោះចេញ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់មិនឲ្យមានការកកស្ទះឡើយ៕

មតិយោបល់