ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនបុរសវាយសម្លាប់ប្រពន្ធខ្លួនឯងនៅស្រុកស្រែអំបិល

(ខេត្តកោះកុង)៖ ស្រ្តីម្នាក់ ត្រូវបានគេរាយការណ៍ថា ប្តីរបស់ខ្លួនសម្លាប់ រហូតបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង3៖30នាទីរសៀលថ្ងៃទី05ខែមេសាឆ្នាំ2016។

នៅចំណុចឆាយរាបក្នុងភូមិព្រះអង្គកែវឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុង

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះម៉ែនសុខខុមភេទប្រុសអាយុ40ឆ្នាំមានទីលំនៅចំណុចខាងលើ។

ជនសង្ស័យស្រវឹងស្រាទាស់ពាក្យសំដីជាមួយប្រពន្ធហើយជនសង្ស័យបានយកអង្រែបុកគ្រឿងឈើវាយប្រពន្ធបណ្តាលឲ្យស្លាប់នៅកន្លែងតែម្ដង។

ជនរងគ្រោះឈ្មោះនៅវិបុលអាយុ33ឆ្នាំ.ជនសង្ស័យជាប្ដីត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដងពែងឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្រែអំបិលនៅព្រឹកថ្ងៃទី6មេសានេះកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់ស្នងការខេត្តចាត់ការបន្តទៅតុលាការតាមច្បាប់៕ photo_2016-04-07_00-24-02photo_2016-04-07_00-24-30 photo_2016-04-07_00-24-35

មតិយោបល់