ក្រចេះ: អនុវត្តតាមទិសដៅផែនការសកម្មភាពរបស់លោក លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា កម្លាំងនគរបាលក្រុងក្រចេះនៅថ្ងៃទី២ ខែកក្កដា បានបើកប្រតិបត្តិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់គ្នាចំនួន ៥នាក់ ស្រីម្នាក់ នៅកន្លែងផ្សេងគ្នា។
អធិការនគរបាលក្រុងក្រចេះ លោកវរសេនីយ៍ត្រី អេង ហឿន បានបញ្ជាក់ថា ជនសង្ស័យប្រុស ស្រី ដែលត្រូវបាននគរបាលក្រុងក្រចេះចាប់ខ្លួន ពាក់ព័ន្ធនិងមុខសញ្ញាជួញដូរគ្រឿងញៀននេះមាន៖
១,ឈ្មោះ ទៀប ភក្តី ហៅជា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
២,ឈ្មោះ ហៀត វី ភេទប្រុស អាយុ ២៨ឆ្នាំ ខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅភូមិឆ្លូង១ ឃុំក្រព័ទ្ធ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣,ឈ្មោះ អារី កាម៉ែល ភេទប្រុស អាយុ ២២ឆ្នាំ ខ្មែរឥស្លាម មុខរបរកម្មករ ទីលំនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
៤,ឈ្មោះ ហេង ភត្រ្តា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ។
៥,ឈ្មោះ ស៊ឹម ចាន់ថា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំង៣ មានទីលំនៅភូមិ-ឃុំខាងលើ។
ករណីនេះនគរបាលបានចាប់យកវត្ថុតាង និងសម្ភារៈរួមមាន៖
-ម្ស៉ៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន ០១២កញ្ចប់(ធំ០៨កញ្ចប់ តូច០៤កញ្ចប់) ទម្ងន់ជាង១ខាំ៕
មតិយោបល់