ព័ត៌មានជាតិ

ផ្អើលទាំងយប់! ស្នូរផ្ទុះជាច្រើនដង ធ្វើពលរដ្ឋភ័យ នៅខណ្ឌ៧មករា យុវជនជិះរថយន្តស៊េរីទំនើប ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង១១កន្លះយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅស្តុបរោងកុនអង្គរចាស់ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានឮសំទ្បេងស្នូរផ្ទុះជាច្រើន ចេញពីរថយន្តទំនើប ១គ្រឿង បង្កការផ្អើលដល់ពលរដ្ឋ។

ដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ២នាក់ បានបើករថយន្ត១គ្រឿង ម៉ាក ម៉ាសឺដេស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6066 ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។

ដំណើររឿង៖ មុនកើតហេតុ គេឃើញ រថយន្តខាងលើ ធ្វើដំណើរពីលិចមកកើត តាមបណ្ដោយផ្លូវ២១៧ មកដល់ចំណុចកើតហេតុ ស្រាប់តែឮសំទ្បេងស្នូរផ្ទុះពីរដង រួចរថយន្ត បានបើកបត់ទៅខាងក្រោយ រោងកុនអង្គរចាស់ ពេលនោះឮសូរផ្ទុះចំនួន២ទៅ៣ដងទៀត។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ខាងលើ ដោយឃាត់ខ្លួនយុវជនទាំងពីរនាក់ យកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឬស្សីទី ៤។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយថា គ្រាន់តែជាការដុតផាវបំផ្ទុះទេ មិនបានបាញ់កាំភ្លើងបាញ់ឡើយ។

សូមបញ្ជាក់៖ នៅទីតាំងកើតហេតុ សមត្ថកិច្ច ពុំបានរកមិនឃើញ សំបកកាំភ្លើងនោះទេ ប៉ុន្តែជនសង្ស័យទាំង២នាក់ ត្រូវបានធ្វើកំណត់ហេតុ បានបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់