ព័ត៌មានកីឡា

Man Utd បំបាក់ LA Galaxy ក្នុងការប្រកួតមិត្តភាពលើកដំបូង (វីដេអូ)

ក្រុមបីសាចក្រហម Manchester United បានចាប់ផ្តើម ការប្រកួតលើកដំបូងរបស់គេ ក្នុងជំនួបជាមួយ LA Galaxy បានយ៉ាងល្អក្នុងជំនួបមិត្តភាពក្នុងទឹកដីសហរដ្ឋអាមេរិក។

Man Utd ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ របស់ពួកគេ នៅសហរដ្ឋអាមរិក ខកបំណងឡើយ ព្រោះថា ក្រុមបីសាចក្រហមមួយនេះ បានយកឈ្នះលើក្រុម ម្ចាស់ផ្ទះ LA Galaxy យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-២។ ថ្វើបើ ការដាក់កីឡាករ១១ នាក់ផ្សេងៗគ្នា ក្នុងតង់ទី១ និងតង់ទី២ តែ Man Utd នៅតែលេងបានយ៉ាងល្អដដែល។ ជាក់ស្តែងណាស់ នៅក្នុងតង់ទី១ Man Utd អាចរកគ្រាប់បាល់នាំមុខ ដល់ទៅ ៣-០ ដោយ ២គ្រាប់រកបានដោយ Marco Rashford នៅនាទីទី៣ និងនាទីទី ២០ ខណះ Fellaini រកបាន១គ្រាប់ នៅនាទីទី ២៦។ ចំណែកនៅតង់ទី២ វិញ ថ្វើបើ Man Utd នៅតែលេងយ៉ាងល្អ តែ LA Galaxy អាចរកគក្រាប់បាល់សងវិញបានសម្រេចផងដែរ។ Man Utd អាចបន្ថែម ២គ្រាប់ទៀត ដោយការទាត់ចូលរបស់កីឡាករ Mkhitaryan នៅនាទីទី ៦៧ និងកីឡាករ Anthony Martial នៅនាទីទី ៧២ ខណះក្រុម LA Galaxy អាចវាយបកបាន ២គ្រាប់ វិញ ស៊ុតបញ្ចូលទីដោយកីឡាករ Santos ទាំង២គ្រាប់ នៅនាទីទី ៨០ និង ៨៨។

ដូច្នេះហើយ ក្រោយចប់ការប្រកួត Man Utd បានយកឈ្នះលើក្រុម LA Galaxy ក្នុងលទ្ធផល ៥-២ ។

តោះមកទស្សនា វីដេអូការប្រកួតរវាងក្រុម LA Galaxy ជាមួយក្រុម Manchester United ទាំងអស់គ្នា៖

មតិយោបល់