កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ០៩ និង ៤៥ នាទីយប់ថ្ងៃទី ១៥ ខែកក្កដា មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដកុងតឺន័រ បុកគ្នាជាមួយរថយន្តកែច្នៃដឹកដី បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងខូចខាតរថយន្តទាំងសងខាង។
ហេតុការណ៍នេះ បានកើតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ ២៩ និង ៣០ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
រថយន្តកុងតឺន័រ ម៉ាក DONGFENG KININD ពណ៌ស ពាក់ស្លាកលេខ 3 C- ៩០៦០ ភ្នំពេញ មានទិសដៅពីភ្នំពេញ ទៅ កំពុងផែស្វាយយ័ត្នភ្នំពេញ ។ ចំណែកឯរថយន្តកែច្នៃបែនដឹកដី ពណ៌ ខៀវ គ្មានស្លាកលេខ មានទិសដៅពីភ្នំពេញ ទៅអ្នកលឿង ដោយនៅក្នុងរថយន្តជិះគ្នា ០៤ នាក់ ស្លាប់នៅកន្លែងកើតហេតុចំនួន ០២ នាក់ ។
ជនរងគ្រោះទី១ ឈ្មោះ លន់ ទិត្យ អាយុ ២២ឆ្នាំ នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ (ស្លាប់នៅនឹងកន្លែង) និងទី២ ឈ្មោះ មឆន សំបាន អាយុ២៥ឆ្នាំ នៅភូមិជ្រោយដង ឃុំ សំរោង
ធំស្រុកកៀនស្វាយ (ស្លាប់នឹងកន្លែង) រីឯអ្នកបើកបររថយន្តដឹកដីរត់វិញ បានបើកគេចខ្លួនបាត់។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុ ខាងលើរថយន្តកុងតឺន័រ បានធ្វើដំណើរមកដល់ចំនុចកើតហេតុ ជិតដល់ផ្លូវចូលកំពង់ផែស្វាយយត្ន័ភ្នំពេញនោះ ដោយស្ថានភាពផ្លូវ ចង្អៀត រថយន្តកុងតឺន័រ បានចាប់ហ្វាំងបន្ថយល្បឿន ស្របពេលនោះរថយន្តដឹកដីបើក ក្នុងទិសដៅស្រប ជាន់ហ្វាំងមិនទាន់ ក៏បានបុកលើរថយន្តកុងតឺន័រពីក្រោយចំ ចំហៀងខាងស្ដាំ បណ្ដាលឲ្យស្លាប់មនុស្ស ជិះលើរថយន្តដឹកដី ២នាក់ នៅនឹងកន្លែង។
ក្រោយកើតហេតុ នគរបាលប៉ុស្ដិ៍ និងកម្លាំងជំនាញ បានធ្វើការវាស់វែង និងបន្តនីតិវិធីស្រាវ
ជ្រាវរកអ្នកបើកបររថយន្តទាំង២ ព្រមទាំងរកក្រុមគ្រួសារសព ដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់