ព័ត៌មានជាតិ

ផ្អើលទាំងយប់! ប្រពន្ធតាមទាន់ប្តីយកស្រីដេកផ្ទះសំណាក់យីហោស្រែពេជ្រ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍

ភ្នំពេញ: បុរសម្នាក់មានប្រពន្ធ និងកូន ២នាក់ ទៅហើយបានយកស្រីថ្មីទៅដេកផ្ទះសំណាក់យីហោស្រែពេជ្រ ត្រូវបានប្រពន្ធតាមទាន់ជាន់កែវរត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តគមន៍ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង១៥នាទីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវអេសអូអេសភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធដើមបានឲ្យដឹងថា នៅយប់កើតហេតុប្តីរបស់គាត់បានបើករថយន្តមួយគ្រឿងម៉ាក លុចស៊ីសRX350 ពណ៌ផ្សែងបារី ផ្លាកលេខ ភ្នំពេញ 2AZ-5010 ចេញពីផ្ទះប្រាប់គាត់ថា ទៅរត់តាកស៊ីដោយមានសង្ស័យ ក៏បានជិះម៉ូតូមួយគ្រឿង ២នាក់ បងស្រីតាមពីក្រោយ ឃើញដឹកស្ត្រីម្នាក់ទៅដេកនៅក្នុងផ្ទះសំណាក់ខាងលើ។ បន្ទាប់ពីឃើញបែបនេះគាត់បានទុកបងស្រីបង្កើត ឲ្យចាំមើលនៅមុខផ្ទះសំណាក់ ហើយរូបគាត់បានជិះម៉ូតូរត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋាបាលភ្នំពេញថ្មី ឲ្យជួយអន្តរាគមន៍នាំខ្លួនប្តីកំហូចនឹងស្ត្រី ដែលជាស្រីទៅប៉ុស្តិ៍នគរបាលភ្នំពេញ ធ្វើកិច្ចសន្យាចំពោះមុខច្បាប់ ដើម្បីឈប់ទំនាក់ទំនងគ្នា៕

មតិយោបល់