ព័ត៌មានជាតិ

ស្ត្រីខ្មែរ ដែលជនជាតិថៃ ចាប់ដាក់ឡានទៅរំលោភ ទទួលសំណង២សែនបាត ខណៈមិនទាន់មានការសម្រេច ឲ្យជនល្មើសជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំនោះទេ

ថៃ:យោងសេចក្តីរាយការណ៌ពីភ្នាក់ងារប្រចាំនៅប្រទេសថៃ នៅរសៀលនេះបានឲ្យដឹងថាជនជាតិថៃដែលចាប់ស្ត្រីខ្មែរមានប្តី និងកូនម្នាក់ ចូលឡានយកទៅរំលោភនោះថ្ងៃនេះជនល្មើស ត្រូវជាប់គុកនៅខេត្តស្រះកែវ ចំណែកស្ត្រីរងគ្រោះបានប្តឹងទារសំណង ៥សែនបាត តែសម្រេចតុលា
ការថៃ បានសម្រេចផ្តល់សំណងទៅឲ្យជនរងគ្រោះត្រឹម២សែនបាត។

មុខសញ្ញាជនល្មើសបានភ្លាមៗ ក្រោយពីជនល្មើសបានបង្ខាំងស្ត្រីរងគ្រោះទុក ហើយរំលោភ
សេពសន្ធវៈបានសម្រេចចំនួន២ដងនៅសណ្ឋានគារ។ ហើយជនល្មើសដែលត្រូវតុលាការប្រទេសថៃឃុំខ្លួន នៅមិនទាន់ត្រូវបាន តុលាការខេត្តស្រះកែវ ប្រទេសថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះទេ។

ខណៈនេះនគបាលក្រុងប៉ោយប៉ែត និងតម្រួតថៃកំពុងបង្កសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្រះកែវ ប្រទេសថៃនៅឡើយ។

គួររំលឹកថា កាលពីវេលាម៉ោង៧:៣០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦តម្រួតថៃ នៅខេត្តស្រះកែវ និងតម្រួតខ្លងលឹក បានទទួលសេចក្តីរាយការណ៍ពីឈ្មោះ សាន់ វិទូ ភេទប្រុសជាប្តីរបស់
ស្ត្រីរងគ្រោះដែលមានអាយុ២៧ឆ្នាំរស់នៅក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីយប់ត្រង់ចំនុចផ្លូវសាលាដែង ខាងក្រោយហាង អឹម អឹម ស្ថិតក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានជន មិនស្គាល់មុខចំនួនពីរនាក់ បានបើករថយន្តម៉ាក អ៊ីស៊ុយស៊ុយ ព៌ណស មកចាប់ស្ត្រីម្នាក់ឈ្មោះ ជសផ អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្ន ទៅរស់នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាមួយ និងស្វាមីឈ្មោះ សាន់ វិទូ អាយុ២៧ឆ្នាំដូចគ្នា ដោយមានកូនម្នាក់អាយុ៦ឆ្នាំ ខណៈដែលនាងកំពុងឈប់សំចតរឺម៉កម៉ូតូដើម្បីលក់ប្រហិតចៀន និងភេសជ្ជៈ ក៏ទាញដៃបញ្ចូល ទៅក្នុងរថយន្តហើយបើកចេញទៅបាត់ ។

ក្រោយពីស្វាមីរបស់នាង បានដាក់ពាក្យប្តឺង ទៅស្ថានីយ៍តម្រួតថៃ ប្រចាំស្រុកខ្លងលឹក រួចមក ទើបនៅរសៀលថ្ងៃទី៤នេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកម្លាំងបាន នាំនារីរងគ្រោះ មកជាមួយផង ដើម្បីធ្វើការសាកសួរ នៅក្នុងស្ថានីយ៍តម្រួត ប៉ុន្តែដោយសារតែនាងមានការភ័យខ្លាចខ្លាំងពេក ទើបសមត្ថកិច្ចសម្រេចបញ្ជូន នាងទៅកាន់ស្នាក់ការកុងស៊ុលកម្ពុជា ប្រចាំខេត្រស្រះកែវដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាយុ អាក់សន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ៦ ឃុំថងមង្គល ស្រុកបាងសៈផាន ខេត្តប្រាក់ជួប មានមុខរបរបើកហាង កាត់កញ្ចក់គ្រប់ប្រភេទ ដោយគេបានសារភាពថា ករណីនេះ គឺមិនមែនជាការចាប់រំលោភនោះទេ តែនេះគឺនាងស្មគ្រ័ចិត្ត និងពេញចិត្តទៅដោយខ្លួនឯង។

ជនសង្ស័យរូបនេះបានរំឮកថា រូបគេបានស្គាល់នាងទើបតែមួយរយៈខ្លីប៉ុណ្ណោះ កាលដែលរូបគេមក កាត់កញ្ចក់នៅក្នុងស្រុកអារញ្ញ ហើយកាលណោះ នាងបានទៅលក់ប្រហិតចៀននៅទីនោះ ដោយសារតែរូបសម្ផស្សរបស់នាង បានធ្វើឲ្យការស្រលាញ់របស់ខ្លួនកាន់តែមានទំហំធំឡើងៗ បើទោះបីជាគេបានដឹងថានាងមានស្វាមី និងកូនតូចយ៉ាងណាក៏ដោយ ក៏មិនអាចទប់ចិត្តមិនឲ្យស្រលាញ់បានឡើយ ទើបនៅទីបំផុតក៏សម្រេចចិត្ត នាំមិត្តភក្តិទៅនាំនាងមកកាន់ តាំងរីសត មួយកន្លែងក្នុងស្រុកខ្លងហាត។

ដោយឡែកនាង ជសផ បានឆ្លើយបំភ្លឺដល់សមត្ថកិច្ច និងកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែវថា ជនសង្ស័យខាងលើបានចាប់នាងរុញបញ្ចូលឡាន ហើយបើកចូលទៅក្នុងទីតាំងរីសតមួយកន្លែង ដោយបានចាប់បង្ខំនាង ដើម្បីរំលោភរហូតបានសម្រេច ដែលក្នុងនោះមានទាំងបក្ខពួកចំនួន៣នាក់ផង ដោយមានការគំរាមនាងថែមទៀត ដូច្នេះហើយបានជានាងសុខចិត្តទ្រាំខាំមាត់ ដើម្បីបានជួបមុខស្វាមី និងកូនសម្លាញ់។

រីឯស្វាមីឈ្មោះ សាន់ វិទូ បានត្រឹមតែអោបកូនបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ក្រោយពីបានឮ សម្តីភរិយារបស់ខ្លួននិយាយថា នាងត្រូវបានគេចាប់រំលោភរួចមក ដោយមិនដឹងថា តើត្រូវជួយនាងតាមវិធីណា។

នៅពេលនោះដែរ ក្រុមតម្រួតថៃបានធ្វើការចោទប្រកាន់ ទៅលើជនសង្ស័យចំនួនពីរបទ គឺបទបង្ខាំងមនុស្សខុសច្បាប់ និងបទរំលោភសេពសន្ថវៈ៕

ថៃរំលោភ-២ ថៃរំលោភ-១

 

មតិយោបល់