ព័ត៌មានកីឡា

មិនមែន Morata អាចជា Higuain ដែលជាគោលដៅរបស់ក្រុម Cheslsea

ក្រុមតោខៀវ Chelsea ហាក់ដូចជាហ៊ានចំណាយច្រើនណាស់ នៅក្នុងរដូវកាលនេះ បន្ទាប់ពីមិនអាចឃាត់ Diego Costa បាន ក្នុងការចំណាយទៅលើការទិញខ្សែប្រយុទ្ធថ្មី។

ជាការពិតណាស់ នៅមុននេះ Chelsea បានត្រៀមទឹកប្រាក់ប្រមាណជា ជាង ៧០លានផោន ក្នុងការទិញយកខ្សែប្រយុទ្ធ Alvaro Morata ពីក្រុម Real Madrid ។ ក៍ប៉ុន្តែ នៅក្នុងការចុះផ្សាយ របស់ប្រភពពត៌មាន ក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងថា តោខៀវ Chelsea កំពុងតែទាក់ទងក្រុមជើងឯកអ៊ីតាលី Juventus ក្នុងការទិញយកខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ក្នុងតម្លៃប្រវត្តិសាស្ត្រ ៨៨លានផោនស្មើនឹង ១០០លានអឺរ៉ូ។ Higuain គឺជាអតីតខ្សែប្រយុទ្ធ ដ៍ឆ្នើមរបស់ក្រុម Real Madrid មុនផ្លាស់មក Napoli កាលពីឆ្នាំ ២០១៤ មុននឹងផ្លាស់មកកាន់ក្រុម Juventus កាលពីឆ្នាំមុន ក្នុងតម្លៃប្រមាណជស ៩០លានអឺរ៉ូ ឬ ៧៥,៣លានផោន។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ចូលរួមជាមួយ Juventus បាន ១រដូវកាលកន្លងមក ដោយស៊ុតចូលទីបាន ៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ៥៥ប្រកួតឲ្យក្រុម។ ដោយសារសមត្ថភាព កាន់តែល្អរបស់ Higuain បានធ្វើឲ្យ ក្រុមតោខៀវ Chelsea ដែលជាម្ចាស់ជើងឯក Premire League កាលពីរដូវកាលមុននោះ បានចាប់អារម្មណ៍យ៉ាងខ្លាំងលើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ ទឹកប្រាក់ ប្រមាណជា ៨៨លានផោន ឬ ១០០ លានអឺរ៉ូនេះ នឹងក្លាយជាតម្លៃខ្លួន ថ្លៃជាងគេ ក្នុងប្រវត្តិសាស្ត្រ របស់ក្លិបបាល់ទាត់ Chelsea ដែលមិនមានកីឡាករណាថ្លៃបែបនេះឡើយ។

យ៉ាងណាវិញ នៅមិនទាន់មានការឆ្លើយឆ្លងណាមួយ របស់ក្រុម Juventus ឡើយ ក៍ប៉ុន្តែបើតាមការចុះផ្សាយរបស់សារពត៌មានអ៊ីតាលី Juventus កំពុងតែត្រៀម លក់ខ្សែប្រយុទ្ធ Gozalo Higuain ទៅឲ្យតោខៀវ Chelsea ក្នុងពេលឆាប់ៗនេះ។

មតិយោបល់