ព្រះសីហនុៈ លោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលចរាចរណ៍ បានប្រាប់ Post News ថា នៅវេលាម៉ោង០៦ និង៤៥នាទីល្ងាចថ្ងៃទី១៥ ខែកក្កដា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ខណៈដែល ០៣ នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិក។
ហេតុការណ៍នេះ បានកើតទ្បើងនៅលើផ្លូវជាតិលេខ4៤ ចន្លោះគីឡូម៉ែត្រ ២០៧-២០៨ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដោយទ្បែកវត្ថុតាងម៉ូតូ ០២គ្រឿង ត្រូវបានសម្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរាម ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់