ព័ត៌មានសុខភាព

មួយថ្ងៃ១៥នាទី ស្នាមខ្មៅអាក្រក់ខ្លាំងយ៉ាងណាក៏បាត់ដែរ

ដោយសារតែការកោររោម ការប្រើផលិតផលបំបាត់ក្លិនខ្លួន ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យខ្លាំងពេក ជាហេតុបង្កឲ្យកើតមានស្នាមខ្មៅនៅត្រង់ក ក្លៀក និងក្រលៀន។ ដូចគ្នានេះផងដែរ អ្នកដែលទទួលរងពីជំងឺធាត់ ទឹកនោមផ្អែម ការផ្លាស់ប្តូរអ័រម៉ូន និងមហារីកក្រពះពោះវៀន ក៏អាចបណ្តោលឲ្យចេញស្នាមខ្មៅបែបនេះដែរ។ ប៉ុន្តែ ដើម្បីកម្ចាត់បញ្ហាស្នាមខ្មៅត្រង់តំបន់អស់ទាំងនេះគ្មានអ្វីពិបាកនោះទេ ហើយអ្នកក៏មិនចាំបាច់ចំណាយប្រាក់ច្រើនដែរ គឺប្រើធាតុផ្សំតែ៣មុខប៉ុណ្ណោះ។ ប្រេងអូលីវ ម្សៅសូដា និងអំបិល គឺជាឱសថដែលអាចស្តារសុខភាពស្បែកឲ្យល្អប្រសើរឡើងវិញ ហើយជួយបំបាត់ស្នាមខ្មៅចេញពីស្បែកថែមទៀត។

របៀបប្រើប្រាស់ៈ
១.អ្នកត្រូវលាយប្រេងអូលីវ១ស្លាបព្រាបាយ ម្សៅសូដា ១ស្លាបព្រាបាយ អំបិល ១ស្លាបព្រាបាយ ឲ្យរលាយក្លាយជាល្បាយតែមួយ។
២.បន្ទាប់មកលាបនៅលើកន្លែងដែលមានបញ្ហា រយៈពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ធម្មតា។
៣.សូមព្យាយាមអនុវត្តមួយថ្ងៃម្តង ជារៀងរាល់ពេលល្ងាច។

ក្នុងរយៈពេលមួយសប្តាហ៍ អ្នកនឹងឃើញពីភាពប្រែប្រួល ក៏ប៉ុន្តែសូមបន្តអនុវត្តរហូតទាល់តែស្នាមខ្មៅរលប់បាត់អស់ទាំងស្រុង៕

ប្រភពៈnaturalmedicinebox

មតិយោបល់