បាត់ដំបងៈ នៅវេលាម៉ោង ២ រំលងអធ្រាថ្ងៃទី ១៦ ខែកក្កដានេះ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតត្រួតពិនិត្យតាមដងផ្លូវ និងគោលដៅសំខាន់ៗ ក្នុងក្រុងបាត់ដំបង ហើយបានធ្វើការបង្ក្រាប ក្រុមក្មេងទំនើង ដែលតែងតែបង្កការរំខាន និងអុកឡុកតាមសួនច្បារនានា ក្នុងក្រុងបាត់ដំបង ដោយឃាត់ខ្លួនបានចំនួន ២០នាក់ ក្នុងនោះមានស្រី ០៦នាក់ ព្រមទាំងដកហូតម៉ូតូបានចំនួន ១០គ្រឿង។
ក្រោយពីសាកសួរចម្លើយរួចមក សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុថ្នាំញៀន ជាលទ្ធផលឃើញវិជ្ជមាន ១២ នាក់ ក្នុងនោះរួមមានស្រី ០៤នាក់ និងអវិជ្ជមាន ០៨នាក់ ក្នុងនោះមានស្រី ០២នាក់៕

























មតិយោបល់