ព័ត៌មានកីឡា

វិលចុះ វិលឡើង Bonucci មិនចាកចេញពីក្របខ័ណ្ឌកំពូលអ៊ីតាលី

ខ្សែការពារដ៍ឆ្នើម វ័យ ៣០ឆ្នាំ Leonardo Bonucci របស់ក្រុម សេះបង្កង់ Juventus បានសម្រេចចិត្ត មិនផ្លាស់មកកាន់ក្រុមតោខៀវ Chelsea ឡើយ បើទោះបី ជារូបគេត្រូវតែចាកចេញក៍ដោយ។

បើតាមរបាយការណ៍ ចុងក្រោយ ដែលទទួលបានពីប្រទេសអ៊ីតាលី បានឲ្យដឹងថា Leonardo Bonucci ត្រៀមចាកចេញពីក្រុម Juventus ហើយ ខណ:ខ្សែការពារឆ្នើមរូបនេះនឹងមិនមកចូលរួមជាមួយក្រុមជើងឯក​ Premire League តោខៀវ Chelsea ឡើយ។ ប្រភព Rossoneri បានឲ្យដឹងថា Bonucci បានត្រៀមខ្លួន ក្នុងការផ្លាស់ទៅកាន់ក្រុម AC Milan ដែលកំពុងតែចំណាយដើមទុនធំ ក្នុងរដូវកាលនេះ។ ប្រភពដដែល បន្តទៀតថា AC Milan អាចនឹងចំណាយទឹកប្រាក់ ប្រមាណជា ៤២លានអឺរ៉ូ ក្នុងការទិញយក Bonucci ពីក្រុម Juventus ។ ក៍ប៉ុន្តែតម្លៃខ្លួននេះ នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះថា វាអាចមានការកើនឡើងលើសនេះ ខណ:ដែល Chelsea ហ៊ានច្រើនជាងតម្លៃដែលក្រុម AC Milan បានឲ្យ។

ម្យ៉ាងវិញទៀត AC Milan ចង់បាន Leonardo Bonucci ខ្លាំងណាស់ ព្រោះថា ក្លិបបីសាចក្រហមអ៊ីតាលី មួយនេះ ជឿជាក់ថា ការនាំយក ខ្សែការពាររូបនេះ អាចប្រដូចទៅនឹងអតីតខ្សែការពារ ដ៍ឆ្នើមរបស់ក្លិប គឺកីឡាករ Maldini និង Nesta ។ ដូច្នេះហើយ AC Milan នឹងមិនខ្លាចចំណាយ ក្នុងការនាំយកខ្សែការពារជើងចាស់ Leonardo Bonucci ពីក្រុម Juventus ឡើយ។

មតិយោបល់