បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយចងកបុរស ព្រោះតែខូចចិត្តនឹងប្រពន្ធលែងលះ និងស្តីប្រដៅកូនស្រីមិនស្តាប់តាមខ្លួន ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅភូមិសំរោង ឃុំបឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំឫស្សីក្រោកបានឲ្យដឹងថា បុរសដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ ស៊ីវ ដា អាយុ៤០ឆ្នាំ នៅភូមិសំរោង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ បានយកខ្សែអង្រឹងចងកភ្ជាប់នឹងផ្ទោងទ្រុងមាន់ ។
បន្ទាប់ពីធ្វើការពិនិត្យកោសល្យវិច័យ លើសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់