ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌសែនសុខ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា នៅវេលាម៉ោង ៥ និង២០ នាទីល្ងាចថ្ងៃទី១៦ ខែកក្កដានេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ននៅ P221-F3 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល ខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលមានទីតាំងស្ថិតនៅ ផ្លូវណតប្រ៊ីត ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើង នៅមុនវេលាម៉ោង០៧ យប់៕

មតិយោបល់