ព័ត៌មានជាតិ

រូបចម្លាក់​ជ័យវរ្ម័ន​ទី​៧​នៅ​វេទិការ​ត្រូវ​ប្តូ​ចេញ​ដាក់​រូប​ជ័យវរ្ម័ន​ថ្មី​ជំនួស​ព្រោះ​ខុស​រចនាបទ

​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៥​នៅ​វេទិការ​ខេត្ត​បន្ទាយមានជ័យ​ស្ថិតនៅ ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​អាជ្ញាធរខេត្ត​បាន​ប្រគំ​ភ្លេង​ពិណ​ពាត​នៅមុខ​រូបសំណាក​ជ័យវរ្ម័ន​ទី​៧​ដើម្បី​ធ្វើ​សេចក្តី​បួងសួង​សុំ​ដក​រូប​ជ័យវរ្ម័ន​ចាស់​ដើម្បី​ដង្ហែរ​យកទៅ​តំកល់ទុក​នៅ​វត្ត​ជ័យ​ឧត្តម​ស្ថិតនៅក្នុង​ភូមិ​ស្រះជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​ហើយ​បាន​យក​រូប​ជ័យវរ្ម័ន​ទី​៧​ថ្មី​សាង​អំពី​ថ្មភ្នំ​យកមក​ដាក់​ជំនួស​វិញ​ហើយ​ជ័យវរ្ម័ន​ចាស់​វា​ខុស​និង​រចនាបទ​ទៀតផង ។ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា រូបចម្លាក់​ចំនួន​៣​ដែល​គ្រោង​និង​ត្រូវ​ប្តូរ​ថ្មី​នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​១.​រូបចម្លាក់​ស្រី​គ្រប់លក្ខណ៍​ដែល​ស្ថិត​តាម​ផ្លូវជាតិ​លេខ​៥​នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​ដែល​ធ្វើ​អំពី​ស៊ី​ម៉ុងត៍​មាន​កំពស់​៥​ម៉ែត្រ​ទទឹង​១.៧៥​ម៉ែត្រ​ស្ថិត​ភូមិ​បី​សង្កាត់​ព្រះ​ពន្លា​ដែល​កសាង​នៅ​អំឡុង​ឆ្នាំ​១៩៩៤​សម័យ​លោក ដួង ខែម អភិបាល​ខេត្ត​បន្ទាយមានជ័យ​។ ២.​រូបចម្លាក់​អវតារ​លោ​កិ​ស្វរ​:​ព្រហស្ថ​៣២​ដែល​នៅ​តាម​ផ្លូវជាតិ​លេខ​៥​រង្វង់​មូល​ស្ថិត​ចំណុច​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​និង​ទីបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត​ក្នុង​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ដែល​មាន​កំពស់​ជាង​៦​ម៉ែត្រ​ទទឹង​ជាង​២​ម៉ែត្រ​កសាង​អំឡុង​ឆ្នាំ​២០០៨​ធ្វើ​អំពី​ស៊ី​ម៉ុងត៍​នា​សម័យ​លោក អន ស៊ុំ អភិបាលខេត្ត​។​៣.​ប្តូរ​រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នៅ​វេទិការ​ខេត្ត​បន្ទាយមានជ័យ​ដែល​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៩៤​សម័យ​លោក ដួង ខែម អភិបាលខេត្ត​។​លោក​បានញ្ជាក់​ថា ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានអោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​យកចិត្ត​ទុក​ដើម្បី​អភិវឌ្ឍន៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ខេត្ត​ជាប់​ជាយ​ដែន​ឲ្យមាន​ការរីកចំរើន​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​។​ទើប​ផ្លាស់​ប្តូរ រូ​ចម្លាក់​ស្រី​គ្រប់លក្ខណ៍​ដាក់​រូប​ចម្លាក់​ថ្ម​ព្រះនេត្រព្រះ​ដែល​មាន​កំពស់​៥​ម៉ែត្រ​ទទឹ​១.៥​ម៉ែត្រ​ដែល​ផ្តួចផ្តើម​កសាង​ដោយ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ចំណាយ​ថវិការ​ចំនួន​១២.០០០​ដុល្លា​និង​ចម្លាក់​អវតារ​លោ​កិ​ស្វរ​:​ព្រហស្ថ​៣២​ដែល​កសាង​ថ្ម​ព្រះនេត្រព្រះ​មាន​កំពស់​៦.៦​ម៉ែត្រ​ទទឹង​២.១​ម៉ែត្រ​ដែល​កសាង​ដោយ​រដ្ឋបាល​ខេត្ត​តំលៃ​១២.០០០​ដុល្លា​ដែល​កសាង​រយះពេល​៣​ខែ​អោយ​រួចរាល់ ហើយ​គ្រោង​និង​ប្តូរ​រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​នៅ​វេទិការ​សាលាខេត្ត​ដូចគ្នា​។ លោក គោ​ស៊ុំ សារឿ​ត បាន​បន្តថា មូលហេតុ​ដែល​សម្រេច​អោយ​ជាង​ឆ្លាក់​រូប​ថ្មី​ពី​ថ្មភក់​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​យកមក​ដាក់​ជំនួស​រូប​ចាស់​ព្រោះ​រូបចម្លាក់​មុន​ត្រូវបាន​កសាង​អំពី​ស៊ី​ម៉ុង​ដែល​មាន​ភាព​ចាស់​ទើបបាន​ប្តូរ​ដាក់​រូបចម្លាក់​ធ្វើ​អំពី​ថ្មភក់​ជំនួស​អោយ​មាន​ភាព​រឹង​ម៉ាំង​និង​កែលំអ​ខឿន​ថ្មី​អោយ​មាន​ស​ភ័ណ​ភាពល្អ​ផងដែរ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​បន្តថា​រូបចំលាក់​ទាំង​៣​ដែល​ជាង​ធ្វើ​កន្លង​មក​វា​ខុស​និង​រចនាបទ​ពិតប្រាកដ​ទាំង​អស់​ទើប​លោក​ធ្វើ​ថ្មី​មក​ដាក់​ជំនួស​វិញ​លោក​ក៏​បាន​ធ្វើការ​បដិសេធ​និង​ពាក្យ​ច​ចាម​អារាម​ថា​វេទិការ​ខេត្ត​បន្ទាយមានជ័យ​នេះ​ទៅ​ថ្ងៃមុខ​ខេត្ត​និង​មាន​គំរោង​ការលក់​វេទិការ​នេះ​ទៅ​ឲ្យ​ឈ្មួញ​នេះ​ជា​រឿង​មិន​ពិត​ទេ​ហើយ​ទៅ​ថ្ងៃមុខ​អាជ្ញាធរខេត្ត​មាន​គំរោង​និង​ចាក់ដី​ជុំវិញ​ដើម្បី​កែលំអរ​កន្លែង​វេទិការ​នេះ​ទៅ​ជា​កន្លែង​លេង​កំសាន្ត​ព្រោះ​កន្លែង​វេទិការ​ជា​កន្លែង​បេះដូង​របស់​ខេត្ត​មិន​អាច​លក់ដូរ​បាន​ឡើយ​៕​​
Dom (3)

Dom (2)Dom (1)

មតិយោបល់