ព័ត៌មានជាតិ

កំពូលអ្នកបើកបរ!!! ព្រុសសាកកម្លាំងជាមួយរបាំងថ្មចែកទ្រូវផ្លូវលាន់ដូចរន្ទះខែប្រាំង ក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង

ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តលឿនពេក ខ្វះការប្រុងប្រយត្ន័ ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចចេញចំនួន១ផ្ទាំង ហើយរថយន្តបង្កក្រឡាប់ផ្ងាជើងច្រង៉ាង សំណាងល្អម្ចាស់រងរបួសស្រាល រួមនិងមិត្តម្នាក់ទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ទី១៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខក្រុមហ៊ុនបំពង់ទីបជ័រ ខេអេសភី ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2563 បើកបរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅបុកក្បាលនាគពេញទំហឹងបណ្តាលឲ្យរបូតចេញកង់ ចំណែករថយន្តបង្កបានក្រឡាប់ផ្ងារជើងច្រង៉ាងសំណាងល្អម្ចាស់រងរបួសស្រាល ។

ភ្លាមៗនោះម្ចាស់រថយន្តបង្កនិងមិត្តភក្តិបានឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនិងកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់