ព័ត៌មានជាតិ

កឺៗ វាយគ្នា បែកក្បាលរបួសសដេរ ១២ថ្នេរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា បង្ករបួសស្នាម។

ជនសង្ស័យឈ្មោះ CHENG Jia PENG ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ម៉ៅការឌឺក័រ ស្នាក់នៅ មិនពិតប្រាកដ រីឯ ជនរងគ្រោះ ឈ្មោះ LI DAOZHONG ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅបុរីពិភពថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យ ជិះឡានមកជាមួយគ្នា ម៉ាកលុចស៊ីស RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2P-1020 (ជាឡានរបស់ជនរងគ្រោះ) មកដល់ចំណុចកើតហេតុ ជនសង្ស័យ បានទារបើកប្រាក់ខែមុន តែមិនទាន់បានចូលធ្វើការទេ ទើបធ្វើឲ្យមានរឿងឈ្លោះ ប្រកែកគ្នា។

មួយសន្ទុះមក ជនរងគ្រោះ បានចុះទៅបន្ទប់ទឹក នៅពេលចេញមកវិញ ស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពវាយជនរងគ្រោះ បណ្តាលឲ្យរបួសបែកក្បាលហូរឈាម ដេរចំនួន ១២ថ្នេរ។ ភ្លាមៗនោះ ជនសង្ស័យ បានព្យាយាមរត់គេចខ្លួន តែ ត្រូវពលរដ្ឋរាយការណ៍ដល់កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ចុះធ្វើការឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ សមត្ថ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់