ព័ត៌មានជាតិ

ក្មេងទំនើង៦នាក់ ធ្វើសកម្មភាព យកដុំថ្មគប់តូបជួសជុលម៉ូតូមួយកន្លែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី កម្លាំងអធិការនគរបាលស្រុកថ្មគោល បានទទួលបណ្ដឹងពីឈ្មោះ អ៊ិន បូរមី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីធ្វើឲ្យខូចខាតដោយចេតនាមានអាវុធ (គប់ដោយដុំថ្ម) មួយបានកើតឡើង បង្កដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានយកដុំថ្មគប់មកលើតូបជួសជុលម៉ូតូរបស់ខ្លួន ស្ថិតនៅក្រុមទី២៣ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្រោយពីទទួលបានពាក្យបណ្ដឹង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញយុត្តិធម៌ នៃអធិការនគរបាលស្រុកបានសហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាលជ្រៃ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ។

មន្រ្តីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យចំនួន០៦នាក់ ឈ្មោះ ១-ឈ្មោះ ឌុង ឌី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ។ ២-ឈ្មោះ ឈួន រ៉ាឈីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ។ ៣-ឈ្មោះ ស៊ាន ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ។ ៤-ឈ្មោះ លឹម ម៉េងលាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ។ ៥-ឈ្មោះ ស៊ឹង លីយិ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ។ ៦-ឈ្មោះ សេង ស៊ាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល និងម្នាក់ទៀតឈ្មោះ ផេង មិនស្គាល់នាមត្រកូល រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល បានគេចខ្លួនទៅភ្នំពេញ ។

ចំណែកឯវត្ថុតាងដកហូតរួមមាន៖ ដុំថ្មចំនួន០២ដុំ អំបែងដបស្រាកីឡាកាស ចំនួន០១បំណែក និងខ្ចៅកង់ឡាន ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្តនៅតាមមូលដ្ឋានរៀងៗខ្លួនវិញ ៕

មតិយោបល់