ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា កម្លាំងសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពី លោក ព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនជាតិចិន ។
ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងអាផាតមិន ឌីយ៉ាម៉ង់ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនជាតិចិនខាងលើ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់