ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាប និងឃាត់ខ្លួនមនុស្ស៥នាក់កន្លែងលេងល្បែងស៊ីសងខុសច្បាប់ (បើកកត់កន្ទុយលេខវៀតណាម)

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយរដ្ឋបាលខណ្ឌទួលគោក បានចុះបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដោយមាន ក្នុងបទល្មើសជាក់ស្ដែងពី បទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (បើកកត់កន្ទុយលេខវៀតណាម) ស្ថិតនៅចំណុចផ្ទះលេខ១០២ ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយឡែកទីតាំងដែលប្រព្រឹត្តបទល្មើសក្រុមប្រតិបត្តិការបានសម្រេចបិទផ្ទះជាបណ្ដោះអាសន្ន៕

 

មតិយោបល់