ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ បទល្មើសថយចុះជិត៣០ភាគរយ ខណ:សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ បានជិត៨០នាក់

(ត្បូងឃ្មុំ): បើតាមរបាយការណ៍របស់នគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញនៅថ្ងៃទី២៥មីនានេះថា មួយរយះចុងក្រោយមកនេះ បទល្មើសព្រហ្មទណ្ឌមានការថយចុះរហូតដល់ទៅជិត៣០ភាគរយ គ្រាដែលសមត្ថកិច្ចបានចាប់ខ្លួន ជនសង្ស័យជិត៨០នាក់ ។
ការលើកឡើងក្នុងរបាយការណ៍បែបនេះគ្រាដែលនៅថ្ងៃសុក្រនេះស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ក្រោមវត្តមានអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ។ 
ក្នុងកិច្ចប្រជុំនោះសមត្ថកិច្ចបានរំលេចថា បទល្មើសព្រហ្មទ័ណ្ឌ ៩៥/១៣០លើក ថយចុះ៣៥លើក = ២៧% – លទ្ធផលបង្រ្កាប: ៦៩ករណី = ៧៣% ចាប់ខ្លួនជនសង្ស័យ ៧៦នាក់- បទល្មើសគ្រឿងញៀន: បង្រ្កាបបាន ៩៥ករណី ឃាត់ខ្លួនជនសង្ស័យបាន១៤១នាក់ បញ្ជូនទៅសាលាដំបូងខេត្ត។- សណ្តាប់ធ្នាប់ចរាចរ និងការអនុវត្តច្បាប់ចរាចរណ៍: ១៤២/១៩៥លើក ថយចុះ៥៣ លើក = ២៧.១៧% ។
តាមរយះលទ្ធផលនេះ ស្នងការដ្ឋាននគរបាលខេត្ត សូមថ្លែងនូវការកោតសរសើនិងវាយតំលៃខ្ពស់ចំពោះនាយ នាយរងនិងពលនគរបាលដែលបានដឹកនាំនិងចាត់តាំងអនុវត្តនូវតួនាទីភារកិច្ចយ៉ាងសកម្មក្នុងការធានាបាននូវស្ថេរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរក្នុងឆ្នាំ២០១៥។ សូមអរគុណ និងជូនពរដល់កងកម្លាំងទាំងអស់ចូរមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច…។
   
    
    
 

មតិយោបល់