ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានរថយន្តដឹកប្រេងឥន្ទនៈរបស់ក្រុមហ៊ុន តេលា មួយគ្រឿង បើកបរខ្វះការប្រយត្ន័ ខណៈមេឃកំពុងភ្លៀងខ្លាំងនោះ បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានមួយកន្លែង បណ្តាលឲ្យរងការខូចខាត សំណាងគ្មានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្លូវសម្តេចសង្ឈទេពវង្ស (វាលរេញ-ស្ទឹងហាវ) ស្ថិតក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តនិងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ៕


មតិយោបល់