ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់ចាប់ហួយ និងតូបអ៊ុតសក់ បណ្តាលឲ្យរងការខូចខាត នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨ និង៣០ នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យឆេះតូបចំនួន០២ តូបលក់ចាប់ហួយ និងតូបអ៊ុតសក់ចំនួន០១លើក បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិពោធិ៍អណ្តោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះរងការខូចខាតរួមមាន៖ -ឆេះគ្រែចំនួន០១ – ចង្ក្រាន -ជញ្ជាំង និងពិដានតូប ចំនួន០២ខ្នង និងគ្រឿងលក់ចាប់ហួយមួយចំនួន ។

មូលហេតុ៖ បង្ហូរសាំងដាក់ដបហៀរចេញ ឆាបជាមួយភ្លើងចង្ក្រាននៅក្បែរ ។

ករណីនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ហើយត្រូវបានប្រជាពលរដ្ឋ និងកម្លាំងនគរបាលប៉ុស្តិ៍ ចេញអន្តរាគមន៍ជួយពន្លត់ទាន់សភាពការណ៍ មិនបណ្តាលឲ្យឆេះរាលដាលនោះឡើយ ៕

មតិយោបល់