ព័ត៌មានជាតិ

អីក៏សាហាវម្ល៉េះ! ស្រ្តីម្នាក់ ត្រូវឃាតកអារផ្តាច់បំពង់កស្លាប់ទាំងអាក្រាតកាយ!!

កំពង់ស្ពឺៈ លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ Post News ថា មានករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ លើស្រ្តីម្នាក់ស្លាប់ទាំងអាក្រាតកាយ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះ ភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សាកសពជនរងគ្រោះឈ្មោះ ម៉ុន សុគន្ឋា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ។ ដោយមានស្លាកស្នាមអារកាត់ផ្តាច់បំពង់ក។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី ព្រមទាំងកូនប្រុសម្នាក់ អាយុ៣ឆ្នាំ ដេកលើផ្ទះជាមួយគ្នាតាមទម្លាប់ ម៉ោងប្រហែល៤និង៣០នាទី ប្តីចេញទៅដឹកកម្មករ ចេញទៅរោងចក្រព្រៃស្ពឺខាងត្បូង ផ្លូវបំបែកចោមចៅ។ លុះដល់វេលាម៉ោង៧និង៤០នាទី ឈ្មោះព្រំ សំអុល ភេទប្រុស អាយុ៥១ឆ្នាំ ជាឪពុកបង្កើត បានយកប្រេងម៉ាស៊ូតមួយកាន មកឲ្យកូននៅផ្ទះ ដើម្បីចាក់រថយន្ត ក៏ឃើញឈាមស្រក់នៅលើគ្រែក្រោមផ្ទះ ទើបឡើងទៅមើល ឃើញកូនប្រសារ ដេកស្លាប់នៅធ្លុកឈាម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងកំពុងធ្វើការស្រាវជ្រាវបន្ត ស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់