ព័ត៌មានជាតិ

ទាំងព្រឹកហ្មង! បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបុកពេញទំហឹង បែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តមួយគ្រឿង ម៉ាកវីស្តូ បើកបរមិនប្រយត្ន័ ទៅបុកបុរសម្នាក់ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រ២០ -២១ស្ថិតក្នុងភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ប៊ិច ឡុងដា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកអ្នកបើកបរ រថយន្ដមិនស្គាល់អត្តសញ្ញាណនោះទេ ដឹងត្រឹមតែបើករថយន្ដម៉ាក វីស្តូ ពណ៌លឿន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានដើរឆ្លងផ្លូវពីផ្ទះទៅផ្លូវម្ខាងទៀត ពេលដើរដល់ពាក់កណ្តាលផ្លូវ ស្រាប់តែរថយន្តម៉ាកវីស្តូ បើកក្នុងទិសដៅអ្នកលឿង ភ្នំពេញ បានបុកជនរងគ្រោះដែលកំពុងដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ តែម្តងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្ដបានបើករថយន្ដគេចខ្លួនបាត់ស្រមោល៕

មតិយោបល់