ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្នួល កម្លាំងប៉ុស្តិ៍២ធ្នូ សហការជាមួយ កម្លាំងអន្តោប្រវេស្តប៉ុស្តិ៍ច្រកទ្វារអន្តជាតិត្រពាំងស្រែ បានចុះដកហូត ម៉ូតូចំនួន១៧គ្រឿង (គុណភាពចាស់ និងមធ្យម) និងរថយន្ត០១គ្រឿង តាមបញ្ជាលោក ជា សុភក្រ្ក័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី។
តាមរបាយការណ៍ បានឲ្យដឹងថា ការដកហូតម៉ូតូចំនួន១៧គ្រឿង (គុណភាពចាស់ និងមធ្យម) និង រថយន្ត០១គ្រឿង ម៉ាកព្រុស ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2Y-4180 ដែលបានដាក់បញ្ចាំខុសច្បាប់ នៅចំណុចតូបកាហ្វេរផ្ទះជួលរបស់ឈ្មោះ វ៉ ធីហាំង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀត ណាម និងឈ្មោះ ហ្វាម វ៉ាងឡុង ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុងភូមិត្រពាំងស្រែក្រៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
បច្ចុប្បន្ន ឈ្មោះ វ៉ ធីហាំង និងឈ្មោះ ហ្វាម វ៉ាងឡុង ត្រូវបានសមត្ថកិច្ចហៅមកសួរបំភ្លឺ នៅអធិការដ្ឋាននគរបាលស្រុកស្នួល ។ ចំណែកវត្ថុតាងសម្ភារៈ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាន៕
មតិយោបល់