Post News Media ព័ត៌មានជាតិ បង្ក្រាបចោរឆក...

បង្ក្រាបចោរឆក់៣នាក់ ក្នុងករណីចំនួន៤ នៅរាជធានីភ្នំពេញ

ភ្នំពេញ: កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤និង៥០នាទីល្ងាច កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ នៅចំណុចក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន៤ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យមានដូចខាងក្រោម ៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរសព្ទដៃម៉ាក IPhone6Plus ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៥១ កែងផ្លូវលេខ៣០៦ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧យប់ ពីមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណ ជនជាតិបារាំង កំពុងដើរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក IPhone6 Plus ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៨៤ កែងផ្លូវលេខ១៩ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៧យប់។ ជនរងគ្រោះឈ្មោះ KIM SEONG HUN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM ៥៦៥០៩៤៣៨ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ RS (G០១) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្ភារ:បាត់បង់ ទូរសព្ទដៃម៉ាក IPhone6 Plus ពណ៌ខ្មៅ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងលិចផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល៧និង៣០នាទីយប់ ពីមនុស្សប្រុសម្នាក់ជនជាតិចិន ។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទដៃម៉ាក IPhone៥ ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចជិតរោងភាពយន្តលុច្ស ផ្លូវព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០យប់ ពីមនុស្សប្រុសម្នាក់ជនជាតិបារាំង ។

ជនសង្ស័យទី១ឈ្មោះ ណេត ដារិទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

២-ឈ្មោះ លី សក្ករ៉េត ហៅ ហ្សាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៩៩៥ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

៣-ឈ្មោះ ជិន កុសល ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិ ខ្មែរ សិស្សវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ២៣៤ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ

វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក Suzuki Nex ពណ៌ស ស៊េរីឆ្នាំ២០១៤ លេខតួ ៣១៣៣០១-លេខម៉ាស៊ីន ៣១៣៣៥៣ ពាក់ស្លាកលេខ 1FG-7181 ចាប់យកពីឈ្មោះ ណេត ដារិទ្ធ ចំណែកម៉ូតូជនសង្ស័យម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១២ ពាក់ស្លាកលេខ ក្រចេះ 1B-2385 ចាប់យកពីឈ្មោះ ជិន កុសល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕