ព័ត៌មានជាតិ

ទៀតហើយ! សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទាទីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្រុមទី១០ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាត សុភា ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ថ្នាំញៀនប្រភេទ(ICEទឹកកក)ចំនួន២ ថង់ ទម្ងន់២៦.៩៥ ក្រាម ទាំងសំបក ជញ្ជីងថ្លឹងថ្នាំញៀន១ ទែម៉ូម៉ែត្រ១ កន្ត្រៃ៥ ដែកចូករំលែកថ្នាំញៀន១ ដែកកេះ៨ ដបកែច្នៃសំរាប់ជក់ថ្នាំញៀន២ ថង់ប្លាស្ទិចសំរាប់ច្រកថ្នាំញៀន
មួយចំនួន បំពង់ទុយយោមួយចំនួន ក្រដាស់អាលុយមីញ៉ូមមួយចំនួន និងកាំបិតវែង ១។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ និងបន្តទៅសាលាដំបូងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់