ព័ត៌មានជាតិ

សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើង បាញ់សម្លាប់សិស្សសាលា ១៨នាក់ និងគ្រូបង្រៀនម្នាក់ ក្នុងរដ្ឋតិចសាស់

(តិចសាស់)៖ មន្រ្តីប្រចាំតំបន់ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារ ក្នុងសាលាបឋមសិក្សាមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋតិចសាស់ ដោយបានសម្លាប់កុមារចំនួន ១៨នាក់ និងគ្រូបង្រៀនម្នាក់ មុនពេល ខ្មាន់កាំភ្លើងរូបនេះត្រូវប៉ូលិសបាញ់សម្លាប់។

ការបាញ់ប្រហារខាងលើ គឺជាការសម្លាប់រង្គាលថ្មីមួយទៀត ខណៈសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាកំពុងប្រឈមមុខនឹងការកើនឡើង នូវអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើង។

អភិបាលរដ្ឋតិចសាស់ លោក ហ្រ្គេច អាប់ប៊ត (Greg Abbott) បាននិយាយថា ជនសង្ស័យឈ្មោះ សាល់វ៉ាឌ័រ រ៉ាម៉ូស (Salvador Ramos) អាយុ ១៨ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅនឹងកន្លែងកើតហេតុ ស្របពេលមន្រ្តីប៉ូលីស២នាក់ បានរងរបួសស្រាល ដោយការបាញ់តដៃពីខ្មាន់កំាំភ្លើង។

បើតាមប៉ូលិសអាមេរិក, ជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង ហើយចំពោះមូលហេតុនៃការបាញ់ប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយ សិស្សដែលបានចូលរៀននៅសាលាបឋមសិក្សាកើតហេតុ គឺមានកុមារអាយុចាប់ពី ៧ ទៅ ១០ឆ្នាំ។

ហេតុការណ៍នេះ បានកើតឡើងរយៈពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្រោយពីមនុស្សចំនួន ១០នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់ ក្នុងទីក្រុង Buffalo នៃរដ្ឋ New York៕

ប្រភព៖ Reuters

People leave the Uvalde Civic Center following a shooting earlier in the day at Robb Elementary School, Tuesday, May 24, 2022, in Uvalde, Texas. (William Luther/The San Antonio Express-News via AP)

មតិយោបល់