ព័ត៌មានជាតិ

អាសូរណាស់! យុវជនម្នាក់ លង់ទឹកស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅចំណុចទំនប់០៦មករា ភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ស្រេង មករា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក។

មូលហេតុ៖ ចុះលេងទឹកទំនប់ រអិលជើងធ្លាក់ ក្នុងអន្លង់បណ្តាលឲ្យលង់ស្លាប់តែម្ដង៕

មតិយោបល់