ព័ត៌មានជាតិ

ទុកជាមេរៀន!.. ផ្ញើកូនតូចអាយុ២ខួបឲ្យនៅជាមួយយាយ បែរជាលង់ទឹកនៅបាស់សាំងស្លាប់ ក្នុងបន្ទប់ទឹក

បាត់ដំបងៈ លោកអធិការរងស្រុកមោងឫស្សី បានប្រាប់Post News ថា មានករណីក្មេងតូចអាយុ២ខួបម្នាក់ បានលង់ទឹកក្នុងបាស់សាំងស្លាប់ក្នុងបន្ទប់ ក្រោយពេលដែលម្តាយយកកូនមកផ្ញើនឹងលោកយាយឲ្យជួយមើល តែលោកយាយភ្លេចខ្លួនត្រូវចៅដើរចូលទៅក្នុងបន្ទប់ទឹក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលស្លាប់ខាងលើនេះ មានឈ្មោះ ភ័ណ្ឌ រ៉ាយុ ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។ ចំណែកមូលហេតុ គឺបណ្តាលមកពីឪពុកម្តាយមិននៅ បានផ្ញើកូននឹងតាយាយ តែខណៈដែលគាត់ភ្លេចខ្លួន ចៅក៏ចូលបន្ទាប់ទឹក បានលង់ក្នុងបាស់សាំងបែបនេះតែម្តង៕

មតិយោបល់