ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងព្រឹក អគ្គិភ័យឆេះនៅផ្ទះ​ទិញ​លក់​អេ​ត​ចាយ​ចំនួន​២​ខ្នង

ព្រៃវែងៈ ករណីអគ្គិភ័យមួយ បានឆាបឆេះនៅផ្ទះ​ទិញ​លក់​អេ​ត​ចាយ​ចំនួន​២​ខ្នង ដែល​សាងសង់​អំពី​ឈើ​ប្រក់ស័​ង្កសី ខាងក្រោម​ថ្ម​អស់ទាំង​ស្រុង ក្នុង​រយៈពេល​តែ​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ២០១៨ ត្រង់នៅ​ចំណុច​កែង​ផ្លូវ​បេតុង​ជួរ​មាត់ទន្លេ ស្ថិតក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍។

តាមសមត្ថកិច្ច ​បានឲ្យ​ដឹង​ថា ផ្ទះ​ទី​១​ជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​៤ x ៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​បាវ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រង​ការ​ខូចខាត​ទាំងស្រុង​ ចំណែកផ្ទះ​ទី​២​ជា​ប្រភេទ​ផ្ទះ​ឈើ​ខាងលើ និង​ខាងក្រោម​ថ្ម ទំហំ​៥ x ៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ កាវ យ៉ាំ​ង​ហាក់ អាយុ​៦៥​ឆ្នាំ រង​ការ​ខូចខាត​ទាំងស្រុង។

ករណីនេះ ​សមត្ថកិច្ច​បាន​ប្រើប្រាស់ទ្បានទឹក​ បាញ់​​ពន្លត់​អស់​ចំ​នួ​ន២​ឡាន និង​ប្រើ​រយៈពេល​អស់​ជាង​កន្លះ​ម៉ោង ទើបរលត់ជា​ស្ថាពរ រីឯ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​​មាន​អគ្គិភ័យ​នេះ ​ដោយសារ​តែ​ម្ចាស់ផ្ទះ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​បាវ ដាក់​ឆ្នាំង​ដាំទឹក​ក្នុងផ្ទះ ហើយ​ដើរ​ចោល​ ទើប​ធ្វើ​ឲ្យ​ភ្លើង​ឆាបឆេះ​កើតជា​អគ្គី​ភ័យ​បែប​នេះ៕

មតិយោបល់