ព័ត៌មានជាតិ

បុរសម្នាក់រងរបួស បញ្ជូនទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករទេះលក់ភេសជ្ជះ លើចិញ្ចើមផ្លូវ

ភ្នំពេញ: បុរសម្នាក់រងរបួសសន្លប់ស្តូកស្តឹង បន្ទាប់ពីជិះម៉ូតូរេចង្កូតឡើងលើខឿនផ្លូវ ជ្រុលទៅបុករទេះលក់ភេសជ្ជ:ពេញទំហឹង បណ្តាលឲ្យដួលចំណែករទេះក្រឡាប់បែកទូកញ្ចក់ភេសជ្ជ:ខូចខាតអស់មួយចំនួន។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសខាងលើ ធ្វើដំណើរដោយម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1CP-1336 បើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ សង្ស័យវិលមុខទើបរេចង្កូតឡើងលើខឿនផ្លូវជ្រុលទៅបុករេទះលក់ភេសជ្ជ: បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរម៉ូតូរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានដល់ទីតាំង និងឲ្យតំណាងភាគីទាំង២ ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់