ព័ត៌មានកីឡា

AFC U-23៖ ជប៉ុន នាំ U-20 មក, ហ្វីលីពីន នាំមកភាគច្រើនជាសិស្ស-និសិត្ស ខណៈ កម្ពុជា អាយុក្រោម ២០ឆ្នាំ មានច្រើនបំផុត

នៅក្នុងសន្និសីទសារពត៌មានមុនការប្រកួតដណ្ដើមពានរង្វាន់ជើងឯកយុវជនអាយុក្រោម២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី AFC U-23 Championhsip 2018 វគ្គជម្រុះ ប្រចាំពូល J ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រូបង្វឹកទាំង ៤ក្រុម បានលើកឡើងពីកីឡាកររបស់ខ្លួនដែលនាំមកចូលរួមក្នុងពានរង្វាន់នេះ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១៩ ខែ កក្កដា នេះតទៅ។

លោក Marlon Maro គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ហ្វីលីពីន៖
ក្រុមយើងនៅពេលនេះគឺជាក្រុមថ្មីដោយភាគច្រើនកីឡាករជាសិស្សនិងនិសិត្ស ដែលកំពុងរៀននៅសាកលវិទ្យាល័យ ដោយកីឡាករមួយចំនួនពុំសូវមានបទពិសោធន៍នោះទេ។

លោក Uchiyama Atsushi គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ជប៉ុន៖
យើងដឹងថាការប្រកួតពិតជាលំបាកសម្រាប់យើងឡើងទៅវគ្គបន្តដោយសារតែមានកីឡាករមួយចំនួន៩ ទៅ ១០នាក់ ជាកីឡាករថ្មីមកពីឈុតអាយុក្រោម២០ឆ្នាំ បានចូលរួមលេងពានរង្វាន់ពិភពលោក FIFA U-20 World Cup តែក៏មានកីឡាករអាយុ ២១ឆ្នាំខ្លះដែរ។ ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវពង្រឹងពូកគេដើម្បីត្រៀមលេងព្រឹត្តិការណ៍អូឡាំពិកសុីហ្គែម។

លោក Fabrizio Del Rosso គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ចិន៖
យើងគឺជាម្ចាស់ផ្ទះសម្រាប់ AFC U-23 Championship 2018 ដោយការចូលរួមលេងវគ្គជម្រុះនេះគឺជាកាត្រៀមខ្លួនក៏ដូចជាដកស្រង់បទពិសោធន៍ជាមួយក្រុមដទៃដើម្បីឲ្យបានល្អសម្រាប់ការប្រកួតនៅឆ្នាំក្រោយ។

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 កម្ពុជា៖
ខ្ញុំបានមកដល់កម្ពុជាប្រហែលជាង ៤ ខែ ប៉ុន្នោះ ដោយក្រុមកម្ពុជាអាយុក្រោម ២៣ឆ្នាំនេះ បានបាត់បង់នៅកីឡាករឆ្នើមចំនួន ៥នាក់ មាន ប្រាក់ មុន្នីឧត្តម, ឈិន ឈឿន, ចាន់ វឌ្ឍនាកា, ទិត្យ ឌីណា និង កែវ សុខផេង ដោយសារផុតអាយុ២៣ឆ្នាំ យ៉ាងណាក៏ក្នុងចំណោមកីឡាករដែលត្រូវប្រកួតពុំមានកីឡាករអាយុ ២៣ឆ្នាំ និង២២ឆ្នាំ ទេ គឺភាគច្រើនជាយុវជនអាយុក្រោម ២០ឆ្នាំ។

សូមរំលឹកថា នៅក្នុងពូល J រួមមានម្ចាស់ផ្ទះ U-23 កម្ពុជា, U-23 ជប៉ុន, U-23 ហ្វីលីពីន និង U-23 ចិន សម្រាប់ពូលនេះគឺប្រកួតយកតែ ១ក្រុម ប៉ុន្នោះដើម្បីឡើងទៅវគ្គបន្ទាប់ ដោយសារតែ ចិន បានឡើងដោយស្វ័យប្រវត្តព្រោះជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ៕

មតិយោបល់