ព័ត៌មានជាតិ

ឪពុកម្ដាយរវល់លើផ្ទះ បណ្ដាលឲ្យកូនប្រុសអាយុ ២ឆ្នាំ ចុះលេងទឹកនៅមុខផ្ទះលង់ស្លាប់

កំពង់ធំ: នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១លើក ស្ថិតនៅភូមិចារ្យជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។

ជនរងគ្រោះឈ្មោះ ស៊ាន់ លីមស៊ីម ភេទប្រុស អាយុ ០២ឆ្នាំ។

មូលហេតុ៖ ឪពុកមា្តយរវល់លើផ្ទះកូនចុះលេងទឹកនៅមុខផ្ទះ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់