ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យ ទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក) ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារដែលដាក់តាំងលក់ នៅតំបន់ម្តុំមហោស្រពចាស់ ផ្សារពាណិជ្ជកម្ម និងផ្លូវCT ។
ជាលទ្ធផលការធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ តែយើងបានរកឃើញ និងដកហូតផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ដែលខូចគុណភាពកំប៉ុងច្រេះចាប់ និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៩,១០គីឡូក្រាម ដែលមានដូចខាងក្រោមៈ បន្លែកំប៉ុងចំនួន៧កំប៉ុងស្មើរ២,៨០kgs, ទឹកក្រូចឆ្មារចំនួន៦ដបចំណុះ១លីត្រស្មើរ៦kgs និងប្រេងខ្យង១ដបចំណុះ៣០០ក្រាមស្មើរ០.៣០kgs៕
មតិយោបល់