ភ្នំពេញៈ ហួសចិត្ត បុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានមកប្តឹងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ ថានារីម៉ាស្សាលួចប្តូរលុយដុល្លាហ្សីន ដូរមកឲ្យដុល្លារសែនខ្មោច ខណៈដែលរូបគាត់មិនសូវស្រួលខ្លួន បានចូលកោសជប់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លុះព្រឹកឡើង ពេលគាត់ដកលុយបម្រុងនឹងទិញសម្ភារៈទើបដឹងថាលុយរបស់គាត់ត្រូវនារីកោសជប់ នៅចំណុចក្បែរស្ពានដែកផ្លូវ៣៧១ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានលួចដូរលុយដុល្លារ បស់គាត់ចំនួន៥០ដុល្លារ ដាក់លុយខ្មោចឲ្យគាត់វិញ រួចបត់ចូលហោប៉ាវយ៉ាងស្អាត។
លុះនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បុរសដែលត្រូវគេបោកនោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឲ្យជួយអន្តរាគមន៍ឲ្យនារីកោសជប់ខាងលើ យកលុយហ្សីនមកដូរ យកលុយសែនខ្មោចវិញ៕
https://youtu.be/tNxK0yZipLA
មតិយោបល់