ក្រចេះ: ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល សហការជាមួយនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបមុខសញ្ញាគ្រឿងញៀនបានចំនួន៧នាក់ ក្នុងនោះមានប្រុសនិងស្រីបានជាបន្តបន្ទាប់។
យុទ្ឋនាការចាប់បង្រ្កាបរបស់កម្លាំងជំនាញ ស្រុកក្រុង និងខេត្ត ដែលជាសកម្មភាពអនុវត្តតាមទិសដៅផែនការរបស់លោកឧត្តមសេនីយ៍ទោលន់ សុផាត ស្នងការនគរបាលខេត្ត គឺបានធ្វើឡើងក្នុងអំឡុងរយៈពេល២ថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកក្កដា ដោយធ្វើការដកហូតបានថ្នាំញៀនមួយចំនួនផងដែរ៕
មតិយោបល់