ព័ត៌មានជាតិ

រថយន្តដឹកប្រេងLPG បុករថយន្តហាយឡែនឌ័រ រងការខូចខាតហើយព្យាយាមបើករត់ ត្រូវរថយន្តរងគ្រោះដេញឃាត់បានវិញ!

ភ្នំពេញ: រថយន្តដឹងប្រេងឥន្ទន:ក្រុមហ៊ុនLPG បានបើកបុករថយន្តហាយឡែនឌ័រពីក្រោយ បណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៩ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅចំណុចជិតស្តុបណូគារ​ តាមបណ្តោយផ្លូវលេខ២៧១​ ក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ជិតមន្ទីរពេទ្យបញ្ញាស័ក្ក​ ផ្លូវ២៧១​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ​ ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បានវិញ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តហាយឡែនឌ័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2L-6636 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយលេខ២៧១​ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកប្រេងឥន្ទន:របស់ក្រុមហ៊ុនLPG​ ពាក់ស្លាកលេខ ភ្នំពេញ 3B-4865 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយ ហើយបានជ្រុលបុកគូទរថយន្តហាយឡែនឌ័រពីក្រោយ បណ្តាលឲ្យបែកស្តុបខាងឆ្វេងរងការខូចខាត។

​ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់រហូតមកដល់ជិតមន្ទីរពេទ្យបញ្ញាស័ក្ក​ ផ្លូវ២៧១​ សង្កាត់បឹងទំពុន​ ខណ្ឌមានជ័យ ទើបម្ចាស់រថយន្តរងគ្រោះដេញឃាត់បានវិញ ហើយក្រោយពេលកើតហេតុតំណាងម្ចាស់រថយន្តបង្កចេញថ្លៃខូចដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់