ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! យប់ឡើងដេកជាមួយប្រពន្ធចេះតែត្អូញថាហើមពោះ លុះព្រឹកឡើងប្រទះឃើញខ្យល់គស្លាប់

កណ្ដាលៈ បុរសម្នាក់ដេកខ្យល់គស្លាប់នៅក្នុងផ្ទះ បានបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៤និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច បន្ទប់ជួលលេខ១៨ ភូមិអង្គល្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿន យ៉ុម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ មានប្រពន្ធនិងកូន២នាក់ស្រីម្នាក់។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ហ៊ីង សោភណ្ឌ ភេទស្រីអាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ បានបំភ្លឺថា ប្តីខ្លួនកាលពីព្រលប់និយាយប្រាប់ខ្លួនថាហើមពោះ ពេលដេកឧស្សាហ៍ងើបចូលបន្ទប់ទឹក៣ទៅ៤ដងហើយដេកឱបប្រពន្ធរហូតដោយដៃដាក់លើទ្រូងប្រពន្ធ ពេលប្តីរបូតដៃទើបប្រពន្ធឆ្ងល់ងើបឡើងមើលក៏ឃើញប្តីស្លាប់រួចទៅហើយ។ បញ្ជាក់ជនរងគ្រោះ ជាមនុស្សផឹកស្រាជាប្រចាំនិងមានជម្ងឺលើសឈាម។

ក្រោយពេលកើតហេតុ ផ្នែកជំនាញនគរបាលពិនិត្យវិភាគ កន្លែងកើតហេតុស្រុកបានពិនិត្យសព ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍។

តាមការសន្និដ្ឋានរបស់អ្នកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ(ជំងឺ) ខ្យល់គ ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់