ព័ត៌មានជាតិ

សាសាលារាជធានី សូមការយោគយល់ពីប្រពលរដ្ ឋដោយបានបិទផ្លូវ៣ខ្សែរយះពេល៩ម៉ោង ថ្ងៃទី០៧ មេសា ដើម្បីរៀបចំពិធីថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះមហាក្សត្រ

ភ្នំពេញ៖ ថ្ងៃទី០៧ មេសា​ ២០១៦ ​ចាប់ពី​ម៉ោង​១២ថ្ងៃត្រង់​ ដល់ម៉ោង​៩យប់ សាលារាជធានីភ្នំពេញ ​នឹងប្រកាសជាផ្លូវការក្នុងការបិទធ្វើចរាចរណ៍ លើកំណាត់ផ្លូវចំនួន៣ខ្សែ ដើម្បីរៀបចំពិធី​ថ្វាយ​ព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណា ​ព្រះបាទ សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ដែលរៀបចំ​ដោយ​សហភាពសហព័ន្ឋយុវជនកម្ពុជា​​ សហការ​ជាមួយគណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិ ហើយក្នុងការបិទផ្លូវនេះ សាលារាជធានី ក៏បានសូមការយោគយល់ពី​ប្រជាពលរដ្ឋ ក្នុងការ​បញ្ចៀសចរាចរណ៍​បណ្តោះអាសន្ននេះផងដែរ។

បើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាល សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០៦ ​មេសានេះបានបញ្ជាក់ថា​ ផ្លូវដែលត្រូវបិទរួមមាន កំណាត់ផ្លូវតិរវិថីព្រះស៊ីសុវត្ថិ ​ចាប់ពីផ្លូវលេខ១៧៨​ រហូតដល់​ផ្លូវលេខ ២៤០​ , កំណាត់ផ្លូវផ្លូវលេខ១៧៨ ​ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិរហូតដល់ផ្លូវលេខ​ ១៩ និងកំណាត់ផ្លូវលេខ២៤០​ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ ​១៩ និងបញ្ចៀសការធ្វើចរាចរណ៍​តាមផ្លូវលេខ១៩ ពីជើង​ទៅត្បូង និងពីត្បូងមកជើង៕ ស្រីរ័ត្ន

photo_2016-04-06_19-29-49 photo_2016-04-06_19-29-54 photo_2016-04-06_19-30-13

មតិយោបល់