ព័ត៌មានជាតិ

ខណៈមេឃកំពុងភ្លៀង! រថយន្តស៊េរីទំនើប២គ្រឿង ថើបគ្នានៅកណ្តាលផ្លូវ!!

ភ្នំពេញ: រថយន្តស៊េរីទំនើបប៉ះគ្នារងការខូចខាតទាំង២គ្រឿង ទីបំផុតជួសជុលរៀងៗខ្លួន។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយព្រីត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2R- 6092 បើកយឺតៗតាមបណ្តោយផ្លូវ២២១ ទិសដៅពីត្បូងទៅជើង បំណងឆ្លងផ្លូវកម្ពុជាក្រោម គ្រាន់តែរថយន្តចេញក្បាលហួសទ្រូងផ្លូវកម្ពុជាក្រោមបន្តិច ក៏ស្រាប់តែរថយន្តឡិចស៊ីស ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ2I- 8905 បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ល្បឿនមធ្យមលុះមកដល់កន្លែងកើតហេតុក៏ជ្រុលប៉ះគ្នាបណ្តាលឲ្យរងការខូចខាតកាងរថយន្តទាំសងខាងចំណែកអ្នកបើកបរមិនរងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង បន្ទាប់ពីជជែកគ្នាអស់សន្ទុះធំរួចហើយក៏សម្រេចចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់