ព័ត៌មានជាតិ

រថភ្លើង​បើក​ធ្លាក់​ផ្លូវ​នៅ​បារាំង​បណ្តាលឲ្យ​ស្លាប់​មនុស្ស 6 នាក់​និង​របួស​ច្រើន​នាក់​ (Video Inside)

​ប៉ារីស​៖​ប្រទេស​បារាំង​បាន​ជួប​គ្រោះថ្នាក់​រថភ្លើង​ធ្លាក់​ពីលើ​ផ្លូវ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ហើយ​បានសម្លាប់​ប្រជាពលរដ្ឋ 6 នាក់​និង​របួស​ជាច្រើន​នាក់​ថែម​ទៀត​។​
​រថភ្លើង​ដែល​ផ្ទុក​អ្នកដំណើរ 370 នាក់​និង​ទូរថភ្លើង 6 បាន​ចេញពី​ទីក្រុង​ប៉ារីស​ក្នុង​ទិសដៅ​ទៅ​កាន់​ទីក្រុង​លី​ម៉ក​ភាគ​កណ្តាល​នៃ​ប្រទេស​បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅត្រង់​ស្ថានីយ Bretigny-sur-Orge ហើយ​ប៉ះ​ទៅ​នឹង​កន្លែង​ដែល​មនុស្ស​ឈរ​រងចាំ​រថភ្លើង​ហើយ​វា​បាន​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ 5 និង 15 នាទី​នៅក្នុង​ស្រុក​ស្ថិតនៅ​ចម្ងាយ 25 គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​ប៉ារីស​។​

​លោក​ប្រធានាធិបតី​បារាំង​បាន​ទៅដល់​ទី​កន្លែង​កើតហេតុ​ហើយ​បាន​សន្យាថា​និង​បើក​ការស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ​ពី​ភា្នក់ងារ​ជាតិ 3 កន្លែង​គឺ​តាមរយ​ប៉ូលីស​តាមរយ​ក្រសួង​ដឹកជញ្ជូន​និង​មួយ​ទៀត​តាមរយ​ទីភ្នាក់ងារ SNCF ដើម្បី​ធ្វើ​យ៉ាងណា​ក្នុង​ការរក​មូលហេតុ​ឲ្យបាន​ឆាប់​និង​ជាក់លាក់​បំផុត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​វា​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​មួយ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​ប្រទេស​បារាំង​តាំងតែ​ពី​ឆ្នាំ 1988 នៅ​ក្នុង​គ្រោះថ្នាក់​រថភ្លើង​មួយ​ដែល​បាន​សម្លាប់​មនុស្ស​រហូត​ទៅដល់ 56 នាក់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222515_zpsd9219104.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222605_zps28fd4247.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222436_zps6227a3a0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222618_zps9a243c5e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222534_zps6f28e7b7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222551_zps43bcaa9f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222807_zpsffa28939.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/2013-07-12_222721_zps70c04c34.jpg
ទស្សនាវីដេអូឃ្លិប​ដូចខាង​ក្រោមនេះ ៖

មតិយោបល់