ឧត្តរមានជ័យៈ ជនសង្ស័យចំនួន៣នាក់ ដែលជាមុខសញ្ញាលួចកាច់សោកម៉ូតូប្រជាពលរដ្ឋយ៉ាសកម្ម ត្រូវបានកម្លាំងផែននគរបាលព្រហ្មទណ្ឌ ដែលមាននាយរងផែន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយការិយាល័យបច្ចេកទេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ឡឹក សុខា ចុះសហការជាមួយកម្លាំងអធិការស្រុកអន្លង់វែង ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយអនុវត្តតាមដីកាបង្គាប់របស់តុលាការ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
ខណៈដែលកំពុងបើកប្រតិបត្តិការនោះ ក៏បានឃាត់មុខសញ្ញាប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ថែមទៀត ដោយដកហូតបាន ម៉ូតូពាក់ព័ន្ធបទល្មើសលួចចំនួន៣ គ្រឿង,ថ្នាំញៀនICEចំនួន១កញ្ចប់ និងWy ចំនួន១គ្រាប់,ទូរសព្ទដៃ៥គ្រឿង, ដបកែច្នៃសម្រាប់ជក់១ និងសម្ភារៈជក់មួយចំនួនទៀត។
បច្ចុប្បន្នកំពុងធ្វើការសាកសួររកបក្ខពួក និងរកវត្ថុតាងបន្ថែមទៀត ៕
មតិយោបល់