កាលណាសួតប្រមូលផ្តុំជាតិពុលច្រើនពេក អាចបណ្តោលឲ្យកើតមានបញ្ហាដូចជា រលាកសួត រលាកទងសួត និងរលាកផ្លូវដង្ហើម ដែលធ្វើឲ្យអ្នកពិបាកស្រូបខ្យល់ចេញចូល។ បើទោះបីជាអ្នកមិនជក់បារីក៏ដោយ ក៏ប៉ុន្តែការស្រូបយកជាតិពុលពីក្នុងបរិស្ថានរាល់ថ្ងៃ អាចបណ្តោលឲ្យអ្នកដកដង្ហើមបានខ្លី។ រោគសញ្ញានៃជំងឺរលាកសួត មានដូចជា ក្អក និងពិបាកកដង្ហើម។
ដើម្បីជៀសវាងផលប៉ះពាល់ចំពោះសួត អ្នកគួរតែព្យាយាមធ្វើការសម្អាតសួតឲ្យបានទៀងទាត់ ប៉ុន្តែតើត្រូវធ្វើដូម្តេចទៅ? បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជាតិពុលនៅក្នុងសួតអាចបណ្តេញចេញបាន ដោយប្រើប្រាស់ឱសថធម្មជាតិតែមួយមុខប៉ុណ្ណោះ។
ជីអង្កាម ត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទដ៏ល្អបំផុតក្នុងការជួយសម្រាល និងកាត់បន្ថយបញ្ហាដុះសាច់ក្នុងផ្លូវដង្ហើម។ ជាពិសេស វាអាចជួយសម្អាតផ្លូវដង្ហើមិនឲ្យមានការកកស្ទះ និងងាយស្រួលដកដង្ហើមថែមទៀត។ ការសិក្សាក្នុងឆ្នាំ២០១០ ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Ethnopharmacology បង្ហាញថា ជីរអង្កាម មានគុណសម្បត្តិប្រឆាំងនឹងការរលាកក្នុងផ្លូវដង្ហើមយ៉ាងមានប្រសិទ្ធិភាព។
របៀបប្រើប្រាស់ៈ
១.ដំបូងអ្នកត្រូវបេះស្លឹកជីរអង្កាមចំនួន ៤ទៅ៥សន្លឹក ដាក់ត្រាំក្នុងទឹកក្តៅមួយកែវ។
២.ទុករហូតទាល់តែទឹកថយកម្តៅទើបផឹកទាំងអស់។
៣.អ្នកត្រូវផឹកមួយថ្ងៃឲ្យបានពីរដង គឺពេលព្រឹក និងពេលល្ងាច។
ក្រៅពីនះ អ្នកអាចប្រើវិធីម្យ៉ាងទៀតក៏មានប្រសិទ្ធភាពដែរ គឺបេះស្លឹកជីរអង្កាម៤ទៅ៥សន្លឹក មកទំពារលេងជារៀងរាល់ថ្ងៃ៕
មតិយោបល់