ក្លិប ហង្សក្រហម បានបញ្ចប់ការចុះហត្ថលេខា ជាមួយនឹងកីឡាករខ្សែការពារខាងឆ្វេងរបស់អេស្ប៉ាញ លោក Alberto Moreno ពីក្លិប Sevilla ក្នុងតម្លៃផ្ទេរ ១២ លានផោន ប្រហែល ២០ លានដុល្លារ ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះ បើទោះបីជាបញ្ចប់ការផ្ទេរក្តី តែមិនមានឈ្មោះលេងកាលពីរាត្រីយប់មិញឡើយ ខណៈដែលក្លិបនេះយកឈ្នះ Southampton ២ – ១ ។
ក៏ប៉ុន្តែគាត់នឹងបង្ហាញខ្លួលេងជាលើកដំបូងជាមួយនឹងហង្សក្រហម ដោយត្រូវជួប ក្លិប Manchester City នៅថ្ងៃទី ២៥ ខែ សីហា ។
កីឡាករ Alberto Moreno បានចាកចេញពី Sevilla បន្ទាប់ពីបង្ហាញទម្រង់លេង ៤៥ លើក ស្វែងរកគ្រាប់បាល់បាន ៣ គ្រាប់ និងដើរតួយ៉ាងសំខាន់ ក្នុងយុទ្ធនាការ Europa League ។
ថ្លែងប្រាប់គេហទំព័រក្លិប ហង្សក្រហម កីឡាកររូបនេះបានឲ្យដឹងថា “ខ្លួនមិនអាចខ្ជះខ្ជាយពេលវេលាលេងជាមួយនឹងហង្សក្រហមឡើយ ព្រោះថាក្លិបនេះជាក្លិបដ៏អស្ចារ្យមួយ នៅ អង់គ្លេស” ។
បញ្ជាក់ផងដែរថា Moreno ធ្លាប់ជួយឲ្យក្រុមលេងឈ្នះពាន UEFA European Under-21 ផងដែរ៕
មតិយោបល់