ព័ត៌មានជាតិ

រថយន្តRoll Royce របស់ឧកញ៉ា ដួង ឆាយ ត្រូវអ្នកជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វាំងបោកទៅប៉ះបណ្ដាលឲ្យឆ្កូត

ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូឌ្រីមសង់ក្នុងល្បឿនមិនប្រយ័ត្នបណ្ដាលឲ្យចាប់ហ្វាំងបោកកន្ទុយម៉ូតូទៅបះរថយន្តទំនើបណ្ដាលរងការខូចខាតឆ្កូតបន្តិចបន្ទួច
និងអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដមកែងនិងផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេង១ ខណ្ឌចម្ការមន។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តទំនើបមួយគ្រឿងម៉ាកRoll Royce មិនមានស្លាកលេខបើកដោយឧកញ៉ា ដួង ឆាយ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ពីលិចទៅកើតបានបត់ស្ដាំមកផ្លូវនរោត្ដមខណះមកដល់ចំនុចកើតខាងលើស្រាប់តែមានម៉ូតូឌ្រីមសង់០១៥ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ FT1094
ជិះដោយបុរសពីរនាក់តាមផ្លូវនរោត្ដមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនរួចបានវាក់អើចាប់ហ្វាំងបណ្ដាលបោកកន្ទុយម៉ូតូទៅបះរថយន្តបណ្ដាលឲ្យរងការខូចខាតឆ្កូតបន្តិចបន្ទួចចំណែកអ្នកជិះម៉ូតូទាំងពីរនាក់រងរបួសស្រាល។

ក្រោយកើតហេតុរថយន្តទំទើបរបស់ឧញ្ញ៉ា ឌួង ឆាយ បានបើកចេញពីកន្លែងកើតហេតុទុកឲ្យសមត្ថកិច្ចយកអ្នកជិះម៉ូតូទាំងពីរនាក់ទៅអធិការដ្ឋានខណ្ឌចម្ការមនដើម្បីផ្លុំជាតិអាកុលនិងណែនាំរួចឲ្យត្រលប់ទៅវិញ៕

មតិយោបល់